HomePortalGalleryFAQSearchMemberlistUsergroupsRegisterLog in

 Topics 
20100714

បុរសម្នាក់មានលុយ១០$ គាត់ចូលទៅបារមួយហើយកម្ម៉ងស្រាដែលមានតំលៃថោកបំផុត១០$ ផឹកហើយបុរសនោះក៏ស្រវឹងដេកនូវផ្លួវងងឹត១ក្បែរហាងស្រា។ ចៃដន្យមានខ្ទើយ១ដើរកាត់ ឃើញគាត់ ក៏ចាត់ការគាត់ ហើយទុកលុយ១០$ ឲ្យ។ ស្អែកឡើងបុរសម្នាក់នឹងមកបារដដែលដោយមានលុយ ២០$ ហើយកម្ម៉ងស្រាដែលមានតំលៃថោកបំផុត ២០ ។ក្រោយមកគាត់ក៏ស្រវឹងដេកនៅកន្លែងដដែលទៀត។ ជួនពេលខ្ទើយថ្ងៃមុន និង ក្រុមមិត្តខ្ទើយ១៤នាក់ដើរមកឃើញក៏ចាត់ការបុរសនោះទៀត ហើយទុកលុយម្នាក់១០$ ឲ្យ។​ថ្ងៃបន្ទាប់បុរសនោះដើរចូលក្នុងហាងជាមួយលុយ ១៥០$ គាត់បានកម្ម៉ងស្រាទៅអ្នកលក់ថា នែប្អូនយកស្រាអាណាថ្លៃបំផុត ១៥០$ មក?
អ្នកលក់ឆ្ងល់កសួរថា: រាល់ថ្ងៃពួកម្ម៉ងតែស្រាដែលថោកបំផុង ម៉េចបានថ្ងៃនេះពូកម្ម៉ងស្រាថ្លៃបំផុតវិញ?
 
by Iphotos - Comments: 1 - Views: 901
20100714

មានគេសួរបុគ្គលិកម្នាក់នៅខាងស្ថាប័នឧតុនិយម :
-ខាងស្ថាប័នរបស់លោកព្យាករណ៍អាកាសធាតុត្រូវគ្រប់ពេលទេ ?
-បើអាកាសធាតុអត់ដែលខុសទេ គ្រាន់តែ,,,
-គ្រាន់តែស្អី ?
-គឺពេលវេលា ជួនកាលខុសពេលវេលា បើព្យាករណ៍ថាល្ងាចនេះមេឃស្រឡះល្អ ល្ងាចសែ្អកមាន ភេ្លៀង ស្រាប់តែល្ងាចនេះភេ្លៀងរលត់ម៉ាស៊ីនម៉ូតូ ដល់ល្ងាចសែ្អកមេឃស្រឡះធេង
 
by Iphotos - Comments: 0 - Views: 295
20100714

ស្រ្តីម្នាក់ទូរស័ព្ទទៅប្តីដែលកំពុងជាប់បំពេញបេសកកម្មតាមខេត្ត :
-បងសំឡាញ់ ! ខ្ញុំចូលមណ្ឌលសេវាហាត់សម្រកខ្លាញ់4អាទិត្យ ឥឡូវស្រកបាន100គីឡូហើយ សល់ទម្ងន់តែ100គីឡូទេ, តើបងចង់ឲ្យខ្ញុំនៅហាត់ប៉ុន្មានថៃ្ងទៀត ?
ប្តីឆ្លើយដោយអត់បាច់គិតច្រើន :
-4សបា្តហ៍ស្រកបាន100គីឡូ, អ៊ីចឹងអូនឯងហាត់4សបា្តហ៍ទៀតទៅ
 
by Iphotos - Comments: 0 - Views: 263
20100714

ត្រឡប់មកដល់ផ្ទះវិញម្តាយសួរកូនប្រុសតូច :
-ល្ងាចនេះមានអ្នកណាទូរស័ព្ទមកផ្ទះយើងទេ ?
-បាទ, មាន ! គឺស្រីម្នាក់និយាយសំេឡងស្រទន់
ស្តាប់ដល់ត្រឹមនេះម្តាយបពោ្ចញស្នូហ៊ឹះយ៉ាងក្តៅក្រហាយ :
-ហ៊ឹះ, ពិតជាស្រីអារាត់អារាយរបស់ប៉ាឯងហើយ មីស្រីអារាត់អារាយនោះ និយាយថាម៉េចខ្លះ? វាមានសួររកប៉ាកូនឯងទេ ?
-បាទ, មីស្រីអារាត់អារាយនោះអត់មានសួររកប៉ាទេ តែគាត់ប្រាប់ថាថៃ្លសេវាទូរស័ព្ទជិតផុត កំណត់ហើយ បើមិនទៅបង់ប្រាក់ទេក្រុមហ៊ុននឹងកាត់ផ្តាច់លែង ឲ្យប្រើ
 
by Iphotos - Comments: 0 - Views: 303
20100714

បុរសម្នាក់ចេះអង់គេ្លសបួនដប់ម៉ាត់ធ្វើដំណើរទេសចរណ៍ទៅសហរដ្ឋអាមេរិក សែ្អកឡើងគាត់ចេញដើរលេងតាមថ្នល់ ឃើញគេហែកូនកំលោះគគ្រឹកគគ្រេងសំដៅវិហារដើម្បី រៀបការជាមួយកូនក្រមុំ ដែលកំពុងធ្វើដំណើរតាមផ្លូវម្ខាងទៀត ក៏សួរលោកតាម្នាក់ដែលកំពុងឈរ មើលដូចខ្លួនដែរ :
-Who?
លោកតានោះឆ្លើយវិញ :
-I don’t know !
ល្ងាចឡើងបុរសនោះត្រឡប់ពីដើរមើលសួនសត្វ ឃើញគេហែសពកាត់ពីមុខ ក៏សួរស្រ្តីម្នាក់នៅកែ្បរៈ
-Who?
ស្រ្តីនោះឆ្លើយ :
-I don’t know !
ព$ដូចេ្នះបុរសយើងដកដង្អើមវែងនិយាយរង៉ូវម្នាក់ឯង : "អ្នកកំលោះឈ្មោះ ី ដៀន៌‌ត កនៀឹ ម្នាក់នេះ អភ័ព្វមែន, ទើបតែការប្រពន្ធព្រឹកមិញសោះ ល្ងាចឡើងស្លាប់ទៅហើយ"
 
by Iphotos - Comments: 0 - Views: 273
20100714

លោកគ្រូពេទ្យម្នាក់ដេកយល់សប្តិឃើញចុះទៅឋាននរក, គ្រាន់តែគាត់ទៅដល់ភ្លាម លេចព្រលឹងខ្មោច មួយហ្វូងរត់ស្រមកចោមរោមតវ៉ា :
-ថៃ្ងមុនព្រោះតែលោកគ្រូពេទ្យឯងព្យាបាលផេ្តសផ្តាស ធ្វើឲ្យពួកយើងស្លាប់ចោលប្រពន្ធកូននៅឋាន កណ្តាល, ពេលនេះលោកគ្រូពេទ្យឯងត្រូវព្យាបាលម្តងទៀត ឲ្យពួកយើងបានទៅឋានកណ្តាលវិញ
លោកគ្រូពេទ្យភ័យពេកស្រែកវ៉ាសភ្ញាក់ដឹងខ្លួនវិញ ទើបអង្គុយរអ៊ូម្នាក់ឯង :
-យើងចេះត្រឹមព្យាបាលមនុស្សទៅជាខ្មោច តែព្យាបាលខ្មោចឲ្យទៅជាមនុស្សវិញ តើព្យាបាលយ៉ាង ម៉េចទៅ ?
 
by Iphotos - Comments: 0 - Views: 258
20100714

ប្រុសៗដែលបានទៅកើតនៅឋានសួគ៌‌ ថៃ្ងមួយព្រះឥន្ទហៅមកជួបជុំគ្នា រួចទ្រង់មានបន្ទូល :
-យើងដឹងថា នៅឋានកណ្តាល ប្រុសខ្លះខ្លាចប្រពន្ធ ត្រូវប្រពន្ធបញ្ជា, ប្រុសខ្លះត្រួតប្រពន្ធ និងបញ្ជា ប្រពន្ធ យើងចង់ដឹងចំនួនពិតប្រាកដ តើចំណោមអ្នករាល់គ្នាដែលឡើងឋានសួគ៌‌នេះ មានប៉ុន្មាននាក់ ខ្លាចប្រពន្ធ? ហើយប៉ុន្មាននាក់ត្រួតប្រពន្ធ? ចេញទៅធ្លាខាងមុខឈរជាពីរជួរឲ្យយើងមើលបន្តិច អ្នក ខ្លាចប្រពន្ធឈរខាងឆេ្វង ឯអ្នកត្រួតប្រពន្ធឈរខាងស្តាំ ព$បញ្ជានេះគ្រប់គ្នាក៏ប្រញាប់ធ្វើតាម ប៉ុនែ្តជួរខាងឆេ្វង ដែលជាជួរប្រុសខ្លាចប្រពន្ធនោះវែងរាប់ យោជន៍ចំណែកជួរខាងស្តាំ ដែលជាជួរសំរាប់ប្រុសត្រួតប្រពន្ធមានតែម្នាក់គត់ ឃើញដូចេ្នះ ព្រះឥន្ទសួរបុរសដែលឈរជួរខាងស្តាំតែម្នាក់...
 
by Iphotos - Comments: 0 - Views: 272
20100714

អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចមួយត្រូវបានបញ្ជូនមកប្រទេសចិន ដើម្បីឃោសនាឲ្យផលិតផលទឹក ក្រូចរបស់ក្រុមហ៊ុន ប៉ុនែ្តដោយមិនចេះភាសាចិន អ្នកឯកទេសនោះ ប្រើរូបភាព3ជំនួសឲ្យការ សរសេរជាអក្សរ រូបភាពទីមួយនៅខាងឆេ្វងដៃគូរពីបុរសម្នាក់ ដើរអូសជើងកណ្តាលសមុទ្រខ្សាច់ ក្តៅស្ទើរស្លាប់ មើលទៅលែងសល់កម្លាំងកំហែងក្នុងខ្លួននិងកំពុងស្រេកទឹកយ៉ាងខ្លាំង រូបភាពទីពីរ គូរបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ចំណែករូបភាពទីបីនៅខាងស្តាំបង្អស់គូររូបបុរស នោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ ន័យរបស់រូបភាពទាំងបីចង់បង្អាញថា ទោះកំពុងអស់កម្លាំងហេវហត់យ៉ាងណាក៏ដោយ ឲ្យតែបានផឹក ទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ មានកម្លាំងប្រឺសឡើងវិញភ្លាម
ទោះជាយ៉ាងណាមួយឆ្នាំក្រោយ...
 
by Iphotos - Comments: 0 - Views: 267
20100714

ត្រឡាចខៀវមិនសប្បាយចិត្ត វានៅអង្គុយធ្វើមុខក្រញូវម្តាយវាឃើញដូច្នេះ ក៍សូរទៅកូនស្រី ។
-ឯងមិនសប្បាយចិត្ត មែនទេ ?
-មែនហើយ ហេតុអ្វី រាងខ្ញុំវែងម្លេះ ។
-អូ , រាងវែង គឺខ្ពស់ ។
-ហេតុអ្វី សម្បុរខ្ញុំពណ៌ធម្មជាតិ ។
-អូ , ពណ៌បៃតង គឺ ពណ៌ធម្មជាតិ ។
-តែខ្ញុំចង់បានរាងមូល និង ពណ៌ស្រស់ ដូចប៉ោមក្រហម ។
-អូ!! ចូរកូនបួងសួងសុំទេវតាទៅ ។
ពេលនោះប៉ោមក្រហមបានលោតចូលមកហើយស្រែកហៅត្រឡាចខៀវ ។
-ត្រឡាចខៀវ មកទៅរាត្រីសមោស ។
-អូ!! តើប៉ោមក្រហម នឹង ត្រូវស្លៀករ៉ូបក្រហមវែងយ៉ាងម៉េចទៅ ? ឮដុច្នេះត្រឡាចខៀវ
បានដូរចិត្តភ្លាម ។
-ម៉ាក់ ខ្ញុំគិតថារាងរបស់ខ្ញុំ វែងស្អាតបំផុតហើយ ។
-អូ!...
 
by Iphotos - Comments: 0 - Views: 287
20100714

នេះ​ជា​រឿង​ដែល​គួ​រឲ្យ​ចង់​សើច​មួយ ប្រហែ​ល​ជា​ប្រិយ​មិត្ត​ខ្លះ​ធ្លាប់​លឺ​ហើយ។​ បើ​មែន​ សូម​អត់​ធ្មត់​អាន​ម្តង​ទៀតទៅ ដើម្បី​បាន​សើច​ម្តង​ទៀត។​ រឿង​គឺ​វាដូច្នេះ មាន​បុរស​ម្នាក់​នឹក​សង្ស័យ​ក្នុង​ចិត្ត ព្រោះ​គាត់​​​មិន​ដែល​​​ឃើញ​​ភរិយា​របស់​គាត់​ខឹង​ម្តង​ណា​សោះ។ ថ្ងៃ​មួយ​គាត់​ក៏​ដាច់​ចិត្ត​សួរ​ទៅ​ភរិយា​គាត់៖

ប្តី ៖ អូន​សំឡាញ់ហ្អ៎ា បង​មិន​ដែល​​ឃើញ​​អូន​ឯងចេះ​ខឹងម្តង​​ណា​​សោះ អូនពិត​ជា​នារី​ស្លូត​បូត​មែន បង​មាន​សំណាង​ណាស់​ដែល​បាន​អូន​ជា​ភរិយា

ប្រពន្ធ ៖ ថី​មិន​ចេះ​ខឹង តែគេហ៍​ចេះ​គ្រប់​គ្រង​អារម្មណ៍ហ្នឹង​ណា

ប្តី ៖ អូ! អ៊ីចឹង​ហ៎្អ អូន​គ្រប់​គ្រង​យ៉ាង​ម៉េច​ទៅ?

ប្រពន្ធ...
 
by Iphotos - Comments: 0 - Views: 249
20100714

ដោយសារតែជីវភាពខ្វះខាត និងទ័លក្រ តាប៉ោង ក៏សម្រេចចិត្តចូល​ទៅ​ស្ទូចត្រី​នៅ​​​ស្រះ​ទឹក​​ក្នុង​​វត្ត​មួយ ធ្វើម៉េចអោយបាន​ត្រីយកទៅចំអិនមួយ​សម្ល។ ពេលស្ទួចត្រីបានហើយ ក៏​ដើរ​​ត្រឡប់​ចេញពី​វត្តសំដៅទៅផ្ទះ ក៏​បានជួប​ចៅអធិការវត្ត​។ តាប៉ោង​ភ័យ​ស្លន់ស្លោរ រក​និយាយអ្វី​មិនត្រូវ ឃើញ​ដូច្នេះ​ចៅអធិការ​ក៏​ស្ដីបន្ទោស​ឱ្យថា៖
ចៅអធិការ៖ មកស្ទូចត្រី​ក្នុងវត្ត​ ញោមដឹងទេ ​​បាបកម្ម​ធ្ងន់ណាស់?

* តាប៉ោង៖ ករណា! ពិតមែនហើយ​តេជគុណ តែថា​មក​ស្តីបន្ទោស​ករណា​ម្នាក់ឯង​ក៏​មិន​ត្រឹម​ត្រូវ​​ដែរ។
* ចៅអធិការ៖ ហេតុអ្វី​និយាយ​បែបនេះ​ញោម?
* តាប៉ោង៖ គឺនែ៎! មកពី​កម្ម​របស់ត្រី​ទាំងនោះ​ផង ដែលវា​លោភលន់​មក​ស៊ី​ជន្លេន​​របស់​ករណា។
 
by Iphotos - Comments: 0 - Views: 254
20100714

ព្រឹកថ្ងៃមួយ​ ចៅហ្វាយស្រី​បានប្រើ​អ្នកបម្រើ​របស់ខ្លួនអោយ​ស្ងោរទា​មួយក្បាល សម្រាប់​ធ្វើជា​អាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រី​បានយក​ទា​ទៅដាក់​ក្នុង​ឆ្នាំង ដោយ​មិនបាន​ដាក់ទឹក ​ធ្វើអោយឆ្នាំង​នោះឆេះ​ហុយផ្សែងទ្រលោម។ នៅពេលឃើញ​ហេតុការណ៍​ដូច្នេះ ចៅហ្វាយស្រី​ក៍ស្រែកឆោរលោរ រួចសួរឡើងថា៖
ចៅហ្វាយស្រី៖ ហេតុអ្វី​ឯង​មិនដាក់ទឹក​ក្នុង​ឆ្នាំង​ស្ងោរទា​អញ្ចឹង នាងឯងមើល! ឥឡូវ​ឆេះខ្លោច​ខ្ទេចខ្ទីអស់?
អ្នកបម្រើស្រី៖ គឺនែ! មកពី​ខ្ញុំខ្លាចថា នៅពេលដាក់ទឹក​ចូលក្នុងឆ្នាំ​ហើយ ទានឹងហែលទឹក​គេចរត់បាត់ណា​លោកស្រី។
ចៅហ្វាយស្រី៖ អុញ! មើលវា !!!
 
by Iphotos - Comments: 0 - Views: 288
20100714

លោកប្ដី​ទើបនឹង​ត្រឡប់​មកពី​ជូនពរ​ឪពុក - ម្ដាយក្មេក ប្រពន្ធ​ក៏​សួរ​ភ្លាម​ថា ៖

*

តើ​ម៉ែ​មាន​អោយ​លុយ​សម្រាប់​អបអរ​ឆ្នាំ​ថ្មី​ដល់​កូនៗ ​​យើង​ដែរ​ ​ឬ​ អត់ ?
* មាន ….ដែរ តែ​ក៏​ដូច​អត់​ដែរ !
* ហេតុម៉េច​បានជា​អីចឹង ?
* ព្រោះថា ក្រោយមក ​ម៉ែ​បបួល​លេងបៀ​ ចាញ់​គាត់​អស់ហើយ !
* អុញ! អាតាបិនេះ មើលវាធ្វើអញ្ចឹង
 
by Iphotos - Comments: 0 - Views: 270
20100714

គ្រូពេទ្យ​ណែនាំ​អោយ ​ម្ដាយ​ទាំងឡាយ ចិញ្ចឹមទារក​ដោយ​ទឹកដោះម្ដាយ​ទើបជា​ប្រការល្អ ។ បន្តិចក្រោយមក ស្រាប់តែ​មាន​ស្ត្រីម្នាក់​ដើរកាត់​មុខពេទ្យ​ដោយ​អោយ​កូន​បៅទឹកដោះគោ គ្រូពេទ្យ​ក៏​ណែនាំ​ដល់​ស្ត្រីនោះ​ថា បើមាន​សុខភាពល្អ​គួរអោយ​កូន​បៅទឹកដោះម្ដាយ​ទៅ ។ ពេលនោះ​ស្រាប់តែ​មាន​កូនប្រុស​អាយុប្រហែល ៤ឆ្នាំ ជា​កូនទី២ របស់​ស្ត្រីនោះ​រត់​មកដល់​ហើយ​ឮ​អ្នកគ្រូពេទ្យ​ណែនាំ​បែបនេះ វា​ក៏​លាន់មាត់​ថា ៖ អោយ​កូន​បៅដោះម៉ាក់​យ៉ាងម៉េច បើប៉ា​ដណ្ដើម​ដោះម៉ាក់​បៅ​ដែរនោះ?
 
by Iphotos - Comments: 0 - Views: 277
20100714

បុរស​ម្នាក់​ទើបនឹង​ មកពី​ស្រែ​ចូល​ដល់​ទីក្រុង ពេល​មក​ដល់​ចំណតរថយន្ត គាត់​ចង់​ហៅ​ស៊ីក្លូ​អោយ​ដឹក​ទៅផ្ទះ​បងប្អូន​គាត់ តែ​មិន​ដឹង​ប្រាប់​គេ​ថា​យ៉ាងម៉េច ។ ងាក​ចុះ​ងាក​ឡើង​គាត់​ក៏បាន​ឃើញ​អ៊ំស្រី​ម្នាក់​កំពុង​បោយដៃ​ហៅ​ស៊ីក្លូ ហើយ​ពេល​ស៊ីក្លូ​មក​ជិត​អ៊ំស្រី​និយាយ​ថា ៖ "៧២ មុនីរ៉េត" ហើយក៏ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។

មួយស្របក់​ក្រោយមក​ទៀត ក៏​ឃើញ​មាន​យុវជន​ម្នាក់​បោយដៃ​ហៅ​ស៊ីក្លូ និង និយាយ​ថា ២៥ ហែមចៀវហើយក៏ ​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។
អ្នក​ទី ៣ គឺជា​ស្ត្រី​បាន​និយាយ​ថា "៤២ ម៉ៅសេទុង" រួច​ឡើងជិះ​ទៅ ។

ឃើញ​ដូច្នេះ​គាត់​ ក៏​មាន​សេចក្ដីក្លាហាន​ឡើង និង​បោយដៃ​ហៅ​ស៊ីក្លូ​រួច​ប្រាប់​ថា...
 
by Iphotos - Comments: 0 - Views: 346
20100714

នៅក្នុង​ថា្នក់រៀន គ្រូ​បាន​សួរសិស្ស ៖ មើល ! កូនៗ​ទាំងអស់គ្នា ! តើ​កូនៗ​ដឹងទេថា​អាយុ​របស់កណ្ដុរ​មាន​ប៉ុន្មានឆ្នាំ ?
- លឹម បាន​លើកដៃ​ហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរ ​មានអាយុ​ប្រហែល​ពីរឆ្នាំ !
- ពិសី បាន​លើកដៃ​ហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរ​មានអាយុ​បីឆ្នាំ !
- អ្នកគ្រូ ៖ មើល​កូនណា​ដឹងទៀត ?
- វឌ្ឍនៈ បានឆ្លើយ ៖ បាទ ! អ្នកគ្រូ ! បើតាម​ខ្ញុំគិត អាយុ​របស់កណ្ដុរ​វាស្ថិត​នៅលើ​ឆ្មា​ជាអ្នកកំណត់​អ្នកគ្រូ !

- អ្នកគ្រូ ៖ … ! !
 
by Iphotos - Comments: 0 - Views: 240
20100714

ផ្លយ​ជា​សិស្ស​ម្នាក់​រៀន​ថ្នាក់ទី២ ​វាឆ្លាត ហើយ​ពូកែ​ទៀត ទាស់​តែ​វាមិន​សូវ​ដឹង​រឿង​រាក់ជ្រៅ ។ មាន​ថ្ងៃ​មួយ​នោះ​នៅ​ក្នុង​ថ្នាក់រៀន​អ្នក​គ្រូ​បាន​សួរ​ផ្លយ​ថា ៖ មើល​ផ្លយ​ ១+១ ត្រូវ​ជា​ប៉ុន្មាន?

នៅ​ពេល​នេះ​ផ្លយ​ទះតុ​ផាំង ហើយ​ក៏​ដើរ​ចេញ​ទៅ​ផ្ទះ​បាត់​ទៅ ។ លុះ​ទៅ​ដល់​ផ្ទះ​ម្ដាយ​វា​ក៏​សួរ​វា​ថា ៖ "អាផ្លយ​ម្ដេច​ក៏ឯង​ចេញ​មក​ផ្ទះលឿន​ម្លេះ​ថ្ងៃនេះ?"

ផ្លយ ៖ មិន​ដឹង​ជា​រៀន​ធ្វើ​អី​ទេម៉ែ បើ​គ្រូ​គ្រាន់តែ ១+១ ក៏​មកសួរ​ខ្ញុំដែរ ។

ម្ដាយ ៖ អើ! ឯង​ធ្វើ​អញ្ចឹង​បាន​ត្រូវ​អាកូន!
 
by Iphotos - Comments: 0 - Views: 324
20100714

ពីរនាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​កើត​ អេដស៍ តែ​គេ​ស្រលាញ់​គ្នា​ រស់នៅ រកស៊ី​មានលុយ​មាន​កាក់​មាន​ផ្ទះ​សម្បែង​ធំ​គួរ​សម…​ថ្ងៃ​មួយ​ចោរ​ស្លៀក​លីអូ ចូល​មក​ប្លន់​ហើយ​ឃើញ​នាង​ជា​ប្រពន្ធ​ស្អាត ក៏​ចូល​ទៅ​ចាប់​រំលោភ…​ពេល​នោះ​បុរស​ជា​ប្ដី​ចេញ​មក​ទាន់​ក៏​សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!

ចោរ​ស្រែក​សួរ ៖ ម៉េច​ក៏ ឯង​សើច?
ប្ដី​ ឆ្លើយ ៖ ព្រោះ​ឯង​រំលោភ​ប្រពន្ធ​អញ​ មានជំងឺអេដស៍!
ចោរ​សើច​វិញ ​ម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា…
បុរស​ជាប្ដី​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
ចោរ​ ឆ្លើយ ៖ ​មុននឹង​រំលោភ​ប្រពន្ធ​ឯង​ ​អញ​យក​ស្រោម​អនាម័យ​លើ​ក្បាល​ដំណេក​ឯង​មក​ពាក់​រួចហើយ
បុរស​ជា​ប្ដី​សើច​វិញ​ម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
 
by Iphotos - Comments: 0 - Views: 252
20100714

ក្នុង​ថ្នាក់​រៀន​មួយ ខណៈ​ដែល​ការ​ប្រលង​ឆមាស​កំពុង​ដំណើរការ​ទៅ​សិស្ស​ទាំងឡាយ​នាំគ្នា​ធ្វើ​យ៉ាង ​ស្ងៀមស្ងាត់ ។ តែ​ពេល​នោះ​លោកគ្រូ​ក៏​សង្កេតឃើញ​សិស្ស​ម្នាក់ លួចមើល​គេ​ជិតខាង​ជាញយៗ ទើប​និយាយ​ដាស់តឿន ៖

លោកគ្រូ ៖ នែ ​ប្អូន ! ប្អូន​ឯង​ លួចមើល​គេ​ច្រើនដង​ហើយ ប្រយ័ត្ន​គ្រូ​ដក​ពិន្ទុ​ណា៎ !
សិស្ស ៖ បាទ ​លោកគ្រូ ! ខ្ញុំ​ សុំទោស ! ការពិត​ ខ្ញុំ​ក៏​មិន​ចង់​មើល​គេ​ច្រើនដង​ដែរ តែ​ការដែល​ខ្ញុំ​ត្រូវ​លួចមើល​គេ​ច្រើនដង​នោះ​ក៏​ព្រោះ​គេ​នោះ​សរសេរ​អក្សរ​ ខ្វៀក​ពេក ទើប​ខ្ញុំ​មើល​មិន​ច្បាស់​ណា៎ លោកគ្រូ​។
លោកគ្រូ ៖ អុញ!!!???
 
by Iphotos - Comments: 0 - Views: 324
20100714

យ៉​ត​គឺ​ជា​អ្នក​ជំនាញ​ដាក់​គ្រាប់​បែក​អាជីព​ម្នាក់ ដោយ​សារតែមុខ​របរ​នេះ​ហើយ ​ទើប​គេ​អាចមានលុយ​ស៊ីចាយ​ហ៊ឺហា​មិន​ចេះ​ដាច់​។ ថ្ងៃមួយ យ៉ត​មានអារម្មណ៍នៅ​មិនសុខ​ម៉េច​មិនដឹង ដោយ​យល់​ឃើញ​ថា​ ខ្លួន​បាន​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ដោយ​សារ​ទេពកោសល្យ​របស់​ខ្លួន​មិន​ តិច​ទេ គាត់​គិតថា ខ្លួនមានបាប​កម្ម​ច្រើន​ណាស់ ល្មមឈប់បន្ត​ទៅ​ទៀតហើយ​ យ៉ត​ក៏សំរេច​ចិត្ត​លា​លែង​ពី​ការ​ងារ​នេះ ដោយ​បានទៅ​ជួប​ចៅ​ហ្វាយ​របស់​គាត់​ ដើម្បីប្រាប់​ពីការលាលែង​នេះ។

ចៅហ្វាយ៖ វាយ៉ាងម៉េចហ្អែង​អាយ៉ត ដូច​ជាមានរឿង​អ្វី​ចង់​ប្រាប់​អញ?

យ៉ត៖ បាទ​លោក​នាយ ខ្ញុំគិត​សូម​ សូម..........សូម.......

ចៅហ្វាយ៖ សូមស្អីហ្អា ហ្អែង​និយាយមកមើល៍...
 
by Iphotos - Comments: 0 - Views: 261
 Back to top 
Users browsing this forum: None
Moderators:None
Permissions in this forum:You cannot post new topics in this forum
You cannot reply to topics in this forum
-
Jump to:  
New posts New posts
New posts [ Popular ] New posts [ Popular ]
New posts [ Locked ] New posts [ Locked ]
No new posts No new posts
No new posts [ Popular ] No new posts [ Popular ]
No new posts [ Locked ] No new posts [ Locked ]
Announcement Announcement
Global Global
Sticky Sticky