ក្នុងថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាង ស្ងៀមស្ងាត់ ។ តែពេលនោះលោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន ៖
លោកគ្រូ ៖ នែ ប្អូន ! ប្អូនឯង លួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពិន្ទុណា៎ !
សិស្ស ៖ បាទ លោកគ្រូ ! ខ្ញុំ សុំទោស ! ការពិត ខ្ញុំក៏មិនចង់មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរ ខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ។
លោកគ្រូ ៖ អុញ!!!???