Topics |
---|
បុរសម្នាក់មានលុយ១០$ គាត់ចូលទៅបារមួយហើយកម្ម៉ងស្រាដែលមានតំលៃថោកបំផុត១០$ ផឹកហើយបុរសនោះក៏ស្រវឹងដេកនូវផ្លួវងងឹត១ក្បែរហាងស្រា។ ចៃដន្យមានខ្ទើយ១ដើរកាត់ ឃើញគាត់ ក៏ចាត់ការគាត់ ហើយទុកលុយ១០$ ឲ្យ។ ស្អែកឡើងបុរសម្នាក់នឹងមកបារដដែលដោយមានលុយ ២០$ ហើយកម្ម៉ងស្រាដែលមានតំលៃថោកបំផុត ២០ ។ក្រោយមកគាត់ក៏ស្រវឹងដេកនៅកន្លែងដដែលទៀត។ ជួនពេលខ្ទើយថ្ងៃមុន និង ក្រុមមិត្តខ្ទើយ១៤នាក់ដើរមកឃើញក៏ចាត់ការបុរសនោះទៀត ហើយទុកលុយម្នាក់១០$ ឲ្យ។ថ្ងៃបន្ទាប់បុរសនោះដើរចូលក្នុងហាងជាមួយលុយ ១៥០$ គាត់បានកម្ម៉ងស្រាទៅអ្នកលក់ថា នែប្អូនយកស្រាអាណាថ្លៃបំផុត ១៥០$ មក? អ្នកលក់ឆ្ងល់កសួរថា: រាល់ថ្ងៃពួកម្ម៉ងតែស្រាដែលថោកបំផុង ម៉េចបានថ្ងៃនេះពូកម្ម៉ងស្រាថ្លៃបំផុតវិញ? |
មានគេសួរបុគ្គលិកម្នាក់នៅខាងស្ថាប័នឧតុនិយម : -ខាងស្ថាប័នរបស់លោកព្យាករណ៍អាកាសធាតុត្រូវគ្រប់ពេលទេ ? -បើអាកាសធាតុអត់ដែលខុសទេ គ្រាន់តែ,,, -គ្រាន់តែស្អី ? -គឺពេលវេលា ជួនកាលខុសពេលវេលា បើព្យាករណ៍ថាល្ងាចនេះមេឃស្រឡះល្អ ល្ងាចសែ្អកមាន ភេ្លៀង ស្រាប់តែល្ងាចនេះភេ្លៀងរលត់ម៉ាស៊ីនម៉ូតូ ដល់ល្ងាចសែ្អកមេឃស្រឡះធេង |
ស្រ្តីម្នាក់ទូរស័ព្ទទៅប្តីដែលកំពុងជាប់បំពេញបេសកកម្មតាមខេត្ត : -បងសំឡាញ់ ! ខ្ញុំចូលមណ្ឌលសេវាហាត់សម្រកខ្លាញ់4អាទិត្យ ឥឡូវស្រកបាន100គីឡូហើយ សល់ទម្ងន់តែ100គីឡូទេ, តើបងចង់ឲ្យខ្ញុំនៅហាត់ប៉ុន្មានថៃ្ងទៀត ? ប្តីឆ្លើយដោយអត់បាច់គិតច្រើន : -4សបា្តហ៍ស្រកបាន100គីឡូ, អ៊ីចឹងអូនឯងហាត់4សបា្តហ៍ទៀតទៅ |
ត្រឡប់មកដល់ផ្ទះវិញម្តាយសួរកូនប្រុសតូច : -ល្ងាចនេះមានអ្នកណាទូរស័ព្ទមកផ្ទះយើងទេ ? -បាទ, មាន ! គឺស្រីម្នាក់និយាយសំេឡងស្រទន់ ស្តាប់ដល់ត្រឹមនេះម្តាយបពោ្ចញស្នូហ៊ឹះយ៉ាងក្តៅក្រហាយ : -ហ៊ឹះ, ពិតជាស្រីអារាត់អារាយរបស់ប៉ាឯងហើយ មីស្រីអារាត់អារាយនោះ និយាយថាម៉េចខ្លះ? វាមានសួររកប៉ាកូនឯងទេ ? -បាទ, មីស្រីអារាត់អារាយនោះអត់មានសួររកប៉ាទេ តែគាត់ប្រាប់ថាថៃ្លសេវាទូរស័ព្ទជិតផុត កំណត់ហើយ បើមិនទៅបង់ប្រាក់ទេក្រុមហ៊ុននឹងកាត់ផ្តាច់លែង ឲ្យប្រើ |
បុរសម្នាក់ចេះអង់គេ្លសបួនដប់ម៉ាត់ធ្វើដំណើរទេសចរណ៍ទៅសហរដ្ឋអាមេរិក សែ្អកឡើងគាត់ចេញដើរលេងតាមថ្នល់ ឃើញគេហែកូនកំលោះគគ្រឹកគគ្រេងសំដៅវិហារដើម្បី រៀបការជាមួយកូនក្រមុំ ដែលកំពុងធ្វើដំណើរតាមផ្លូវម្ខាងទៀត ក៏សួរលោកតាម្នាក់ដែលកំពុងឈរ មើលដូចខ្លួនដែរ : -Who? លោកតានោះឆ្លើយវិញ : -I don’t know ! ល្ងាចឡើងបុរសនោះត្រឡប់ពីដើរមើលសួនសត្វ ឃើញគេហែសពកាត់ពីមុខ ក៏សួរស្រ្តីម្នាក់នៅកែ្បរៈ -Who? ស្រ្តីនោះឆ្លើយ : -I don’t know ! ព$ដូចេ្នះបុរសយើងដកដង្អើមវែងនិយាយរង៉ូវម្នាក់ឯង : "អ្នកកំលោះឈ្មោះ ី ដៀន៌ត កនៀឹ ម្នាក់នេះ អភ័ព្វមែន, ទើបតែការប្រពន្ធព្រឹកមិញសោះ ល្ងាចឡើងស្លាប់ទៅហើយ" |
លោកគ្រូពេទ្យម្នាក់ដេកយល់សប្តិឃើញចុះទៅឋាននរក, គ្រាន់តែគាត់ទៅដល់ភ្លាម លេចព្រលឹងខ្មោច មួយហ្វូងរត់ស្រមកចោមរោមតវ៉ា : -ថៃ្ងមុនព្រោះតែលោកគ្រូពេទ្យឯងព្យាបាលផេ្តសផ្តាស ធ្វើឲ្យពួកយើងស្លាប់ចោលប្រពន្ធកូននៅឋាន កណ្តាល, ពេលនេះលោកគ្រូពេទ្យឯងត្រូវព្យាបាលម្តងទៀត ឲ្យពួកយើងបានទៅឋានកណ្តាលវិញ លោកគ្រូពេទ្យភ័យពេកស្រែកវ៉ាសភ្ញាក់ដឹងខ្លួនវិញ ទើបអង្គុយរអ៊ូម្នាក់ឯង : -យើងចេះត្រឹមព្យាបាលមនុស្សទៅជាខ្មោច តែព្យាបាលខ្មោចឲ្យទៅជាមនុស្សវិញ តើព្យាបាលយ៉ាង ម៉េចទៅ ? |
ប្រុសៗដែលបានទៅកើតនៅឋានសួគ៌ ថៃ្ងមួយព្រះឥន្ទហៅមកជួបជុំគ្នា រួចទ្រង់មានបន្ទូល : -យើងដឹងថា នៅឋានកណ្តាល ប្រុសខ្លះខ្លាចប្រពន្ធ ត្រូវប្រពន្ធបញ្ជា, ប្រុសខ្លះត្រួតប្រពន្ធ និងបញ្ជា ប្រពន្ធ យើងចង់ដឹងចំនួនពិតប្រាកដ តើចំណោមអ្នករាល់គ្នាដែលឡើងឋានសួគ៌នេះ មានប៉ុន្មាននាក់ ខ្លាចប្រពន្ធ? ហើយប៉ុន្មាននាក់ត្រួតប្រពន្ធ? ចេញទៅធ្លាខាងមុខឈរជាពីរជួរឲ្យយើងមើលបន្តិច អ្នក ខ្លាចប្រពន្ធឈរខាងឆេ្វង ឯអ្នកត្រួតប្រពន្ធឈរខាងស្តាំ ព$បញ្ជានេះគ្រប់គ្នាក៏ប្រញាប់ធ្វើតាម ប៉ុនែ្តជួរខាងឆេ្វង ដែលជាជួរប្រុសខ្លាចប្រពន្ធនោះវែងរាប់ យោជន៍ចំណែកជួរខាងស្តាំ ដែលជាជួរសំរាប់ប្រុសត្រួតប្រពន្ធមានតែម្នាក់គត់ ឃើញដូចេ្នះ ព្រះឥន្ទសួរបុរសដែលឈរជួរខាងស្តាំតែម្នាក់... |
អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចមួយត្រូវបានបញ្ជូនមកប្រទេសចិន ដើម្បីឃោសនាឲ្យផលិតផលទឹក ក្រូចរបស់ក្រុមហ៊ុន ប៉ុនែ្តដោយមិនចេះភាសាចិន អ្នកឯកទេសនោះ ប្រើរូបភាព3ជំនួសឲ្យការ សរសេរជាអក្សរ រូបភាពទីមួយនៅខាងឆេ្វងដៃគូរពីបុរសម្នាក់ ដើរអូសជើងកណ្តាលសមុទ្រខ្សាច់ ក្តៅស្ទើរស្លាប់ មើលទៅលែងសល់កម្លាំងកំហែងក្នុងខ្លួននិងកំពុងស្រេកទឹកយ៉ាងខ្លាំង រូបភាពទីពីរ គូរបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ចំណែករូបភាពទីបីនៅខាងស្តាំបង្អស់គូររូបបុរស នោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ ន័យរបស់រូបភាពទាំងបីចង់បង្អាញថា ទោះកំពុងអស់កម្លាំងហេវហត់យ៉ាងណាក៏ដោយ ឲ្យតែបានផឹក ទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ មានកម្លាំងប្រឺសឡើងវិញភ្លាម ទោះជាយ៉ាងណាមួយឆ្នាំក្រោយ... |
ត្រឡាចខៀវមិនសប្បាយចិត្ត វានៅអង្គុយធ្វើមុខក្រញូវម្តាយវាឃើញដូច្នេះ ក៍សូរទៅកូនស្រី ។ -ឯងមិនសប្បាយចិត្ត មែនទេ ? -មែនហើយ ហេតុអ្វី រាងខ្ញុំវែងម្លេះ ។ -អូ , រាងវែង គឺខ្ពស់ ។ -ហេតុអ្វី សម្បុរខ្ញុំពណ៌ធម្មជាតិ ។ -អូ , ពណ៌បៃតង គឺ ពណ៌ធម្មជាតិ ។ -តែខ្ញុំចង់បានរាងមូល និង ពណ៌ស្រស់ ដូចប៉ោមក្រហម ។ -អូ!! ចូរកូនបួងសួងសុំទេវតាទៅ ។ ពេលនោះប៉ោមក្រហមបានលោតចូលមកហើយស្រែកហៅត្រឡាចខៀវ ។ -ត្រឡាចខៀវ មកទៅរាត្រីសមោស ។ -អូ!! តើប៉ោមក្រហម នឹង ត្រូវស្លៀករ៉ូបក្រហមវែងយ៉ាងម៉េចទៅ ? ឮដុច្នេះត្រឡាចខៀវ បានដូរចិត្តភ្លាម ។ -ម៉ាក់ ខ្ញុំគិតថារាងរបស់ខ្ញុំ វែងស្អាតបំផុតហើយ ។ -អូ!... |
នេះជារឿងដែលគួរឲ្យចង់សើចមួយ ប្រហែលជាប្រិយមិត្តខ្លះធ្លាប់លឺហើយ។ បើមែន សូមអត់ធ្មត់អានម្តងទៀតទៅ ដើម្បីបានសើចម្តងទៀត។ រឿងគឺវាដូច្នេះ មានបុរសម្នាក់នឹកសង្ស័យក្នុងចិត្ត ព្រោះគាត់មិនដែលឃើញភរិយារបស់គាត់ខឹងម្តងណាសោះ។ ថ្ងៃមួយគាត់ក៏ដាច់ចិត្តសួរទៅភរិយាគាត់៖
ប្តី ៖ អូនសំឡាញ់ហ្អ៎ា បងមិនដែលឃើញអូនឯងចេះខឹងម្តងណាសោះ អូនពិតជានារីស្លូតបូតមែន បងមានសំណាងណាស់ដែលបានអូនជាភរិយា
ប្រពន្ធ ៖ ថីមិនចេះខឹង តែគេហ៍ចេះគ្រប់គ្រងអារម្មណ៍ហ្នឹងណា
ប្តី ៖ អូ! អ៊ីចឹងហ៎្អ អូនគ្រប់គ្រងយ៉ាងម៉េចទៅ?
ប្រពន្ធ... |
ដោយសារតែជីវភាពខ្វះខាត និងទ័លក្រ តាប៉ោង ក៏សម្រេចចិត្តចូលទៅស្ទូចត្រីនៅស្រះទឹកក្នុងវត្តមួយ ធ្វើម៉េចអោយបានត្រីយកទៅចំអិនមួយសម្ល។ ពេលស្ទួចត្រីបានហើយ ក៏ដើរត្រឡប់ចេញពីវត្តសំដៅទៅផ្ទះ ក៏បានជួបចៅអធិការវត្ត។ តាប៉ោងភ័យស្លន់ស្លោរ រកនិយាយអ្វីមិនត្រូវ ឃើញដូច្នេះចៅអធិការក៏ស្ដីបន្ទោសឱ្យថា៖ ចៅអធិការ៖ មកស្ទូចត្រីក្នុងវត្ត ញោមដឹងទេ បាបកម្មធ្ងន់ណាស់?
* តាប៉ោង៖ ករណា! ពិតមែនហើយតេជគុណ តែថាមកស្តីបន្ទោសករណាម្នាក់ឯងក៏មិនត្រឹមត្រូវដែរ។ * ចៅអធិការ៖ ហេតុអ្វីនិយាយបែបនេះញោម? * តាប៉ោង៖ គឺនែ៎! មកពីកម្មរបស់ត្រីទាំងនោះផង ដែលវាលោភលន់មកស៊ីជន្លេនរបស់ករណា។ |
ព្រឹកថ្ងៃមួយ ចៅហ្វាយស្រីបានប្រើអ្នកបម្រើរបស់ខ្លួនអោយស្ងោរទាមួយក្បាល សម្រាប់ធ្វើជាអាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រីបានយកទាទៅដាក់ក្នុងឆ្នាំង ដោយមិនបានដាក់ទឹក ធ្វើអោយឆ្នាំងនោះឆេះហុយផ្សែងទ្រលោម។ នៅពេលឃើញហេតុការណ៍ដូច្នេះ ចៅហ្វាយស្រីក៍ស្រែកឆោរលោរ រួចសួរឡើងថា៖ ចៅហ្វាយស្រី៖ ហេតុអ្វីឯងមិនដាក់ទឹកក្នុងឆ្នាំងស្ងោរទាអញ្ចឹង នាងឯងមើល! ឥឡូវឆេះខ្លោចខ្ទេចខ្ទីអស់? អ្នកបម្រើស្រី៖ គឺនែ! មកពីខ្ញុំខ្លាចថា នៅពេលដាក់ទឹកចូលក្នុងឆ្នាំហើយ ទានឹងហែលទឹកគេចរត់បាត់ណាលោកស្រី។ ចៅហ្វាយស្រី៖ អុញ! មើលវា !!! |
លោកប្ដីទើបនឹងត្រឡប់មកពីជូនពរឪពុក - ម្ដាយក្មេក ប្រពន្ធក៏សួរភ្លាមថា ៖
*
តើម៉ែមានអោយលុយសម្រាប់អបអរឆ្នាំថ្មីដល់កូនៗ យើងដែរ ឬ អត់ ? * មាន ….ដែរ តែក៏ដូចអត់ដែរ ! * ហេតុម៉េចបានជាអីចឹង ? * ព្រោះថា ក្រោយមក ម៉ែបបួលលេងបៀ ចាញ់គាត់អស់ហើយ ! * អុញ! អាតាបិនេះ មើលវាធ្វើអញ្ចឹង
|
គ្រូពេទ្យណែនាំអោយ ម្ដាយទាំងឡាយ ចិញ្ចឹមទារកដោយទឹកដោះម្ដាយទើបជាប្រការល្អ ។ បន្តិចក្រោយមក ស្រាប់តែមានស្ត្រីម្នាក់ដើរកាត់មុខពេទ្យដោយអោយកូនបៅទឹកដោះគោ គ្រូពេទ្យក៏ណែនាំដល់ស្ត្រីនោះថា បើមានសុខភាពល្អគួរអោយកូនបៅទឹកដោះម្ដាយទៅ ។ ពេលនោះស្រាប់តែមានកូនប្រុសអាយុប្រហែល ៤ឆ្នាំ ជាកូនទី២ របស់ស្ត្រីនោះរត់មកដល់ហើយឮអ្នកគ្រូពេទ្យណែនាំបែបនេះ វាក៏លាន់មាត់ថា ៖ អោយកូនបៅដោះម៉ាក់យ៉ាងម៉េច បើប៉ាដណ្ដើមដោះម៉ាក់បៅដែរនោះ? |
បុរសម្នាក់ទើបនឹង មកពីស្រែចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត គាត់ចង់ហៅស៊ីក្លូអោយដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេថាយ៉ាងម៉េច ។ ងាកចុះងាកឡើងគាត់ក៏បានឃើញអ៊ំស្រីម្នាក់កំពុងបោយដៃហៅស៊ីក្លូ ហើយពេលស៊ីក្លូមកជិតអ៊ំស្រីនិយាយថា ៖ "៧២ មុនីរ៉េត" ហើយក៏ឡើងជិះស៊ីក្លូនោះទៅ ។
មួយស្របក់ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់បោយដៃហៅស៊ីក្លូ និង និយាយថា ២៥ ហែមចៀវហើយក៏ ឡើងជិះស៊ីក្លូនោះទៅ ។ អ្នកទី ៣ គឺជាស្ត្រីបាននិយាយថា "៤២ ម៉ៅសេទុង" រួចឡើងជិះទៅ ។
ឃើញដូច្នេះគាត់ ក៏មានសេចក្ដីក្លាហានឡើង និងបោយដៃហៅស៊ីក្លូរួចប្រាប់ថា... |
នៅក្នុងថា្នក់រៀន គ្រូបានសួរសិស្ស ៖ មើល ! កូនៗទាំងអស់គ្នា ! តើកូនៗដឹងទេថាអាយុរបស់កណ្ដុរមានប៉ុន្មានឆ្នាំ ? - លឹម បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរ មានអាយុប្រហែលពីរឆ្នាំ ! - ពិសី បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរមានអាយុបីឆ្នាំ ! - អ្នកគ្រូ ៖ មើលកូនណាដឹងទៀត ? - វឌ្ឍនៈ បានឆ្លើយ ៖ បាទ ! អ្នកគ្រូ ! បើតាមខ្ញុំគិត អាយុរបស់កណ្ដុរវាស្ថិតនៅលើឆ្មាជាអ្នកកំណត់អ្នកគ្រូ !
- អ្នកគ្រូ ៖ … ! ! |
ផ្លយជាសិស្សម្នាក់រៀនថ្នាក់ទី២ វាឆ្លាត ហើយពូកែទៀត ទាស់តែវាមិនសូវដឹងរឿងរាក់ជ្រៅ ។ មានថ្ងៃមួយនោះនៅក្នុងថ្នាក់រៀនអ្នកគ្រូបានសួរផ្លយថា ៖ មើលផ្លយ ១+១ ត្រូវជាប៉ុន្មាន?
នៅពេលនេះផ្លយទះតុផាំង ហើយក៏ដើរចេញទៅផ្ទះបាត់ទៅ ។ លុះទៅដល់ផ្ទះម្ដាយវាក៏សួរវាថា ៖ "អាផ្លយម្ដេចក៏ឯងចេញមកផ្ទះលឿនម្លេះថ្ងៃនេះ?"
ផ្លយ ៖ មិនដឹងជារៀនធ្វើអីទេម៉ែ បើគ្រូគ្រាន់តែ ១+១ ក៏មកសួរខ្ញុំដែរ ។
ម្ដាយ ៖ អើ! ឯងធ្វើអញ្ចឹងបានត្រូវអាកូន! |
ពីរនាក់ប្ដីប្រពន្ធជាអ្នកកើត អេដស៍ តែគេស្រលាញ់គ្នា រស់នៅ រកស៊ីមានលុយមានកាក់មានផ្ទះសម្បែងធំគួរសម…ថ្ងៃមួយចោរស្លៀកលីអូ ចូលមកប្លន់ហើយឃើញនាងជាប្រពន្ធស្អាត ក៏ចូលទៅចាប់រំលោភ…ពេលនោះបុរសជាប្ដីចេញមកទាន់ក៏សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!
ចោរស្រែកសួរ ៖ ម៉េចក៏ ឯងសើច? ប្ដី ឆ្លើយ ៖ ព្រោះឯងរំលោភប្រពន្ធអញ មានជំងឺអេដស៍! ចោរសើចវិញ ម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា… បុរសជាប្ដីសួរ ៖ ម៉េចបានជាឯងសើច? ចោរ ឆ្លើយ ៖ មុននឹងរំលោភប្រពន្ធឯង អញយកស្រោមអនាម័យលើក្បាលដំណេកឯងមកពាក់រួចហើយ បុរសជាប្ដីសើចវិញម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់… |
ក្នុងថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាង ស្ងៀមស្ងាត់ ។ តែពេលនោះលោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន ៖
លោកគ្រូ ៖ នែ ប្អូន ! ប្អូនឯង លួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពិន្ទុណា៎ ! សិស្ស ៖ បាទ លោកគ្រូ ! ខ្ញុំ សុំទោស ! ការពិត ខ្ញុំក៏មិនចង់មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរ ខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ។ លោកគ្រូ ៖ អុញ!!!??? |
យ៉តគឺជាអ្នកជំនាញដាក់គ្រាប់បែកអាជីពម្នាក់ ដោយសារតែមុខរបរនេះហើយ ទើបគេអាចមានលុយស៊ីចាយហ៊ឺហាមិនចេះដាច់។ ថ្ងៃមួយ យ៉តមានអារម្មណ៍នៅមិនសុខម៉េចមិនដឹង ដោយយល់ឃើញថា ខ្លួនបានធ្វើអោយមានមនុស្សស្លាប់ដោយសារទេពកោសល្យរបស់ខ្លួនមិន តិចទេ គាត់គិតថា ខ្លួនមានបាបកម្មច្រើនណាស់ ល្មមឈប់បន្តទៅទៀតហើយ យ៉តក៏សំរេចចិត្តលាលែងពីការងារនេះ ដោយបានទៅជួបចៅហ្វាយរបស់គាត់ ដើម្បីប្រាប់ពីការលាលែងនេះ។
ចៅហ្វាយ៖ វាយ៉ាងម៉េចហ្អែងអាយ៉ត ដូចជាមានរឿងអ្វីចង់ប្រាប់អញ?
យ៉ត៖ បាទលោកនាយ ខ្ញុំគិតសូម សូម..........សូម.......
ចៅហ្វាយ៖ សូមស្អីហ្អា ហ្អែងនិយាយមកមើល៍... |
|