ព្រឹកថ្ងៃមួយ ចៅហ្វាយស្រីបានប្រើអ្នកបម្រើរបស់ខ្លួនអោយស្ងោរទាមួយក្បាល សម្រាប់ធ្វើជាអាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រីបានយកទាទៅដាក់ក្នុងឆ្នាំង ដោយមិនបានដាក់ទឹក ធ្វើអោយឆ្នាំងនោះឆេះហុយផ្សែងទ្រលោម។ នៅពេលឃើញហេតុការណ៍ដូច្នេះ ចៅហ្វាយស្រីក៍ស្រែកឆោរលោរ រួចសួរឡើងថា៖
ចៅហ្វាយស្រី៖ ហេតុអ្វីឯងមិនដាក់ទឹកក្នុងឆ្នាំងស្ងោរទាអញ្ចឹង នាងឯងមើល! ឥឡូវឆេះខ្លោចខ្ទេចខ្ទីអស់?
អ្នកបម្រើស្រី៖ គឺនែ! មកពីខ្ញុំខ្លាចថា នៅពេលដាក់ទឹកចូលក្នុងឆ្នាំហើយ ទានឹងហែលទឹកគេចរត់បាត់ណាលោកស្រី។
ចៅហ្វាយស្រី៖ អុញ! មើលវា !!!