លោកគ្រូពេទ្យម្នាក់ដេកយល់សប្តិឃើញចុះទៅឋាននរក, គ្រាន់តែគាត់ទៅដល់ភ្លាម លេចព្រលឹងខ្មោច មួយហ្វូងរត់ស្រមកចោមរោមតវ៉ា :
-ថៃ្ងមុនព្រោះតែលោកគ្រូពេទ្យឯងព្យាបាលផេ្តសផ្តាស ធ្វើឲ្យពួកយើងស្លាប់ចោលប្រពន្ធកូននៅឋាន កណ្តាល, ពេលនេះលោកគ្រូពេទ្យឯងត្រូវព្យាបាលម្តងទៀត ឲ្យពួកយើងបានទៅឋានកណ្តាលវិញ
លោកគ្រូពេទ្យភ័យពេកស្រែកវ៉ាសភ្ញាក់ដឹងខ្លួនវិញ ទើបអង្គុយរអ៊ូម្នាក់ឯង :
-យើងចេះត្រឹមព្យាបាលមនុស្សទៅជាខ្មោច តែព្យាបាលខ្មោចឲ្យទៅជាមនុស្សវិញ តើព្យាបាលយ៉ាង ម៉េចទៅ ?