អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចមួយត្រូវបានបញ្ជូនមកប្រទេសចិន ដើម្បីឃោសនាឲ្យផលិតផលទឹក ក្រូចរបស់ក្រុមហ៊ុន ប៉ុនែ្តដោយមិនចេះភាសាចិន អ្នកឯកទេសនោះ ប្រើរូបភាព3ជំនួសឲ្យការ សរសេរជាអក្សរ រូបភាពទីមួយនៅខាងឆេ្វងដៃគូរពីបុរសម្នាក់ ដើរអូសជើងកណ្តាលសមុទ្រខ្សាច់ ក្តៅស្ទើរស្លាប់ មើលទៅលែងសល់កម្លាំងកំហែងក្នុងខ្លួននិងកំពុងស្រេកទឹកយ៉ាងខ្លាំង រូបភាពទីពីរ គូរបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ចំណែករូបភាពទីបីនៅខាងស្តាំបង្អស់គូររូបបុរស នោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ ន័យរបស់រូបភាពទាំងបីចង់បង្អាញថា ទោះកំពុងអស់កម្លាំងហេវហត់យ៉ាងណាក៏ដោយ ឲ្យតែបានផឹក ទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ មានកម្លាំងប្រឺសឡើងវិញភ្លាម
ទោះជាយ៉ាងណាមួយឆ្នាំក្រោយ មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន ខាងលើប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្តង រហូតដល់អ្នកឯកទេសរូបនោះ ត្រូវក្រុមហ៊ុនបណេ្តញ ចេញពីការងារដោយសារតែធ្វើឲ្យក្រុមហ៊ុនខាតបង់ច្រើនពេក មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះ បើពិនិត្យរូបភាពឃោសនាសមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុម៉េចក្ស័យធន ? ព$ដូចេ្នះអ្នកឯកទេសដែលត្រូវបណេ្តញពីការងារនិយាយយ៉ាងស្រងូតស្រងាត់ :
-មកពីខ្ញុំមិនយល់អ្វីសោះ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ ថែមទាំងមិនបានដឹងថា អក្សរ ចិនអានពីស្តាំទៅឆេ្វងទៀតផង ហេតុនេះរូបភាពឃោសនារបស់ខ្ញុំក៏គេមើលពីស្តាំដេញទៅឆេ្វងដែរ គេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង ពេលផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ នឹងក្លាយ ជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើងព្រោះហេវហត់ពេកលើកជើងលែងរួច ។