នេះជារឿងដែលគួរឲ្យចង់សើចមួយ ប្រហែលជាប្រិយមិត្តខ្លះធ្លាប់លឺហើយ។ បើមែន សូមអត់ធ្មត់អានម្តងទៀតទៅ ដើម្បីបានសើចម្តងទៀត។ រឿងគឺវាដូច្នេះ មានបុរសម្នាក់នឹកសង្ស័យក្នុងចិត្ត ព្រោះគាត់មិនដែលឃើញភរិយារបស់គាត់ខឹងម្តងណាសោះ។ ថ្ងៃមួយគាត់ក៏ដាច់ចិត្តសួរទៅភរិយាគាត់៖
ប្តី ៖ អូនសំឡាញ់ហ្អ៎ា បងមិនដែលឃើញអូនឯងចេះខឹងម្តងណាសោះ អូនពិតជានារីស្លូតបូតមែន បងមានសំណាងណាស់ដែលបានអូនជាភរិយា
ប្រពន្ធ ៖ ថីមិនចេះខឹង តែគេហ៍ចេះគ្រប់គ្រងអារម្មណ៍ហ្នឹងណា
ប្តី ៖ អូ! អ៊ីចឹងហ៎្អ អូនគ្រប់គ្រងយ៉ាងម៉េចទៅ?
ប្រពន្ធ ៖ ពេលខឹងនឹងបងឯងម្តង ខ្ញុំលាងសំអាតបន្ទប់ទឹក និងចានបង្គន់ដើម្បីរំសាយកំហឹង
ប្តី ៖ គ្រាន់តែលាងចានបង្គន់ប៉ុណ្ណឹង អាចជួយរំសាយកំហឹងបានដែរឬអីអូន? មិនគួរឲ្យជឿសោះ
ប្រពន្ធ ៖ ថីមិនជួយ បើពេលខ្ញុំលាងម្តងៗ ខ្ញុំយកច្រាសដុះធ្មេញបងឯងទៅប្រើ
ប្តី ៖ ហ្អូ!! ព្រះជាម្ចាស់ជួយ !!! អាយះទ្រូងខ្ញុំហើយ!!!